ឱកាសរកប្រាក់ចំណូលដោយចូលរួមកម្មវិធីដៃគូជាមួយផ្សារ៩៩ដោយចែកររំលែកតាមរយៈការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម!

បើលោកអ្នកចូលចិត្តប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការចែករំលែកព៌តមាន នេះជាឱកាសក្នុងការបង្វែរវត្តមាន របស់អ្នកនៅលើអ៊ីនធឺណិត អោយទៅជាប្រភពចំណូលជាមួយ កម្មវិធីដៃគូ (Partner Program) របស់ផ្សារ៩៩

តើវាដំណើរការដោយរបៀបណា?

ងាយៗ! ក្នុងនាមជាដៃគូផ្សារ៩៩ អ្នកនឹងទទួលបានតំណភ្ជាប់ផលិតផលតែមួយគត់ដែលអ្នកអាចចែករំលែកនៅលើបណ្តាញសង្គមដូចជា Facebook, Instagram, Telegram, WhatsApp និងច្រើនទៀត។ នៅពេលដែលមានអតិថិជនធ្វើការទិញទំនិញតាមរយៈតំណភ្ជាប់ដែលអ្នកបានចែករំលែក អ្នកនឹងទទួលបានកម្រៃជើងសារ។ វាជាមធ្យោបាយងាយស្រួលមួយក្នុងការប្រែក្លាយសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកទៅជាការរកប្រាក់ចំណូលនៅក្នុងប្រទេសកម្ពុជា។

ហេតុអ្វីបានជាចូលរួមកម្មវិធីដៃគូរបស់ផ្សារ៩៩?

១. រកប្រាក់កម្រៃងាយស្រួល៖ ចែករំលែកតំណភ្ជាប់ផលិតផល និងទទួលបានប្រាក់កម្រៃជើងសារលើរាល់ការលក់ដែលបានបង្កើតតាមរយៈតំណផលិតផលរបស់អ្នក។ គ្មានភាពស្មុគស្មាញ—ដោយគ្រាន់តែ ចម្លង (Copy) តំណផលិតផល ចែករំលែកតំណផលិតផលនៅលើបណ្តាញសងុ្គម!

២. ផលិតផលាសប្បូរបែបផ្សារ៩៩ ផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់តាមប្រភេទផ្សេងៗដូចជា ម៉ូដសម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ គ្រឿងតុបតែងគេហដ្ឋាន និងផលិតផលជាច្រើនទៀត។ អ្នកអាចចែករំលែកនូវផលិតផលណាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដល់អ្នកទស្សនានៅលើបណ្តាញសង្គមរបស់អ្នក។

៣. ភាពបត់បែន និងភាពងាយស្រួល៖ ធ្វើការពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលសាកសមនឹងអ្នក. មិនថាអ្នកជាឪពុកម្តាយស្នាក់នៅផ្ទះ សិស្ស ឬអ្នកបង្កើតមាតិកាឌីជីថលទេ កម្មវិធីដៃគូរបស់ផ្សារ៩៩នេះ ផ្តល់នូវភាពបត់បែនក្នុងការបង្កើនប្រាក់ចំណូលទៅតាមលក្ខខណ្ឌរបស់អ្នកផ្ទាល់។

៤. តាមដានការលក់៖ អ្នកអាចពិនិត្យនិងតាមដានគ្រប់ពេលវេលានូវរាល់ការលក់ជាក់ស្តែងនៅក្នុងគណនីរបស់អ្នកតាមរយៈប្រព័ន្ធស្វ័យទំនើបរបស់ផ្សារ៩៩ ដែលអនុញ្ញាតឱ្យអ្នកបង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្តរបស់អ្នកក្នុងការបង្កើនប្រាក់ចំណូល។

តើធ្វើដូចម្តេចដើម្បីចាប់ផ្តើម?

ការចូលរួមក្នុងកម្មវិធីដៃគូរបស់ផ្សារ៩៩គឺងាយដូចបកចេក:

១. ចុះឈ្មោះ៖ ចុះឈ្មោះសម្រាប់កម្មវិធីដៃគូតាមរយៈគេហទំព័ររបស់យើង—ដោយឥតគិតថ្លៃ ហើយចំណាយពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះ។

២. ទទួលបានតំណភ្ជាប់ផលិតផល៖ នៅពេលទទួលបានការអនុម័ត អ្នកនឹងទទួលបានតំណភ្ជាប់ផលិតផលសម្រាប់ចែករំលែកនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។

៣. ចែករំលែក និងរកប្រាក់ចំណូល៖ ចាប់ផ្តើមចែករំលែកតំណភ្ជាប់ផលិតផលជាមួយទស្សនិកជនរបស់អ្នក! អ្នកចែករំលែកកាន់តែច្រើន អ្នកអាចនឹងមានឱកាសទទួ​លបានកម្រៃជើងសាកាន់តែច្រើន។

កម្មវិធីដៃគូរបស់ផ្សារ៩៩ ផ្តល់នូវឱកាសមិនគួរឱ្យជឿសម្រាប់បុគ្គលគ្រប់រូបក្នុងការរកប្រាក់ចំណូលពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន មិនថាអ្នកជា Influencer អ្នកបង្កើតមាតិកា ឬជាអ្នកចូលចិត្តចែករំលែកផលិតផលក្នុងបណ្តាញសង្គមនោះទេ គឺអ្នកអាចធ្វើការរកប្រាក់ចំណូលពីកម្មវិធីដៃគូនេះបានដោយងាយ។

កុំខកខានឱកាសនេះដើម្បីប្រែក្លាយសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ទៅជាប្រភពចំណូល។ចូលរួមកម្មវិធីដៃគូរបស់ផ្សារ៩៩ថ្ងៃនេះ ហើយចាប់ផ្តើមរកប្រាក់ចំណូល ដោយចែករំលែកផលិតផលដែលអ្នកស្រលាញ់ទៅដល់បងប្អូន និង​មិត្តភ័ក្ត្ររបស់អ្នក!

ត្រៀមខ្លួនដើម្បីចាប់ផ្តើមរកប្រាក់ចំណូល? ចូលរួមកម្មវិធីដៃគូរបស់ផ្សារ៩៩ឥឡូវនេះ!

ទុកឱ្យសេចក្តីអធិប្បាយ

សូមកត់សម្គាល់, យោបល់ត្រូវតែត្រូវបានអនុម័តមុនពេលពួកគេត្រូវបានបោះពុម្ពផ្សាយ

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.